ព្រះត្រៃបិដក ភាគ ០៣
ឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលជ្រះថ្លាហើយ ឱ្យកាន់តែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ ទទួលយកចីវរអំពីដៃនាង ភិក្ខុនីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្ដហើយ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះ។
[៤៨] សម័យនោះឯង មានពួកភិក្ខុសង្ស័យ មិនហ៊ានទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់នាងភិក្ខុនីទាំងឡាយ។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនគួរបើនឹងមិនទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់យើងសោះ។ កាលពួកនាងភិក្ខុនីទាំងនោះ កំពុងលើកទោស តិះដៀល បន្ដុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្ដីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឱ្យអ្នកទាំងឡាយទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នារបស់សហធម្មិកបុគ្គល ៥ពួកគឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ
ID: 636783190917476367
ទៅកាន់ទំព័រ៖