ព្រះត្រៃបិដក ភាគ ០៣

ចីវរ​នេះ​ដែល​ខ្ញុំ​បាន​ទទួលយក​អំពី​ដៃ​នាង​ភិក្ខុនី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ជា​និ​ស្ស​គ្គិ​យ​ហើយ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​ ​ឥឡូវ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ ​ដល់​ជំនុំ​សង្ឃ​។​ ​(​ត្រង់​បេយ្យាល​ទាំង​បី​ ​មាន​អធិប្បាយ​ត្រង់​សិក្ខាបទ​ទី១​ ​ក្នុង​វគ្គ​ជាមួយគ្នា​នេះ​រួចហើយ​)​។​
 [​៥០​]​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​មិនមែន​ជា​ញាតិ​ ​ទទួលយក​ចីវរ​អំពី​ដៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ទទួលយក​ចីវរ​អំពី​ដៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​។​ ​នាង​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​ទទួល​ចីវរ​អំពី​ដៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​។​
 [​៥១​]​ ​ភិក្ខុ​ទទួលយក​ចីវរ​អំពី​ដៃ​នាង​ភិក្ខុនី​ដែល​បាន​ឧបសម្បទា​អំពីសំណាក់​ឯកតោ​សង្ឃ​ ​(​គឺ​អំពី​ចំណែកខាង​ភិក្ខុនី​សង្ឃ​តែ​ម្យ៉ាង​)​ ​ត្រូវ​ ​អាបត្ដិ​ទុក្កដ​ ​វៀរលែងតែ​ផ្លាស់ប្ដូរ​គ្នា​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636783191593785050
ទៅកាន់ទំព័រ៖