ព្រះត្រៃបិដក ភាគ ០៣

 [​៥២​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ក្នុង​សិក្ខាបទ​នោះ​មាន​ ​៨យ៉ាង​ ​គឺ​ ​ភិក្ខុ​ទទួលយក​ចីវរ​អំពី​ដៃ​នាង​ភិក្ខុនី​ដែល​ជា​ញាតិ​ ​១​ ​ភិក្ខុ​ទទួលយក​ចីវរ​ ​ដោយ​ការផ្លាស់ប្ដូរ​គ្នា​ ​១​ ​ភិក្ខុ​ទទួលយក​ចីវរ​មា​នដ​ម្លៃ​ច្រើន​ ​ដោយ​ចីវរ​មា​នដ​ម្លៃ​តិច​ ​ឬ​ភិក្ខុ​ទទួលយក​ចីវរ​មា​នដ​ម្លៃ​តិច​ដោយ​ចីវរ​មា​នដ​ម្លៃ​ច្រើន​ ​១​ ​ភិក្ខុ​យក​ចីវរ​ដោយ​សេចក្ដី​ស្និទ្ធស្នាល​ ​គឺ​យក​ដោយអាង​សេចក្ដី​ទុក​ចិត្ដ​គ្នា​ ​១​ ​ភិក្ខុ​យក​ចីវរ​ជា​របស់​ខ្ចី​គ្នា​ ​១​ ​ភិក្ខុ​ទទួលយក​គ្រឿងបរិក្ខារ​ឯទៀត​របស់​សិក្ខមានា​ ​និង​សាមណេរី​ ​លើកលែងតែ​ចីវរ​ចេញ​ ​១​ ​ភិក្ខុ​ឆ្កួត​ ​១​ ​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​ ​១​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636783191931264353
ទៅកាន់ទំព័រ៖