ព្រះត្រៃបិដក ភាគ ០៣

​សិក្ខាបទ​ទី៦​


 [​៥៣​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការសម្ដែង​ធម៌​។​ ​គ្រានោះ​ ​កូន​សេដ្ឋី​ម្នាក់​មាន​នាម​ ​និង​គោត្រ​មិន​ប្រាកដ​ ​ចូល​ទៅ​ឯ​កន្លែង​ដែល​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​លោក​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយក៏​ថ្វាយបង្គំ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​បាន​ញ៉ាំង​សេដ្ឋី​បុ​ត្ដ​នោះ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​ ​ឱ្យ​ឃើញច្បាស់​លាស់​ ​ឱ្យ​កាន់​យកល្អ​ ​ឱ្យ​កើត​សេចក្ដី​ប្រឹងប្រែង​ឡើង​ ​ឱ្យ​រីករាយ​ស្រួល​ ​ដោយ​ធម្មី​កថា​។​ ​គ្រានោះ​ ​សេដ្ឋី​បុ​ត្ដ​នោះ​ ​កាលបើ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ ​ឱ្យ​ឃើញច្បាស់​លាស់​ ​ឱ្យ​កាន់​យកល្អ​ ​ឱ្យ​ក្លាហាន​ឡើង​ព្រម​ ​ឱ្យ​រីករាយ​ស្រួល​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏បាន​បវារណា​ពាក្យ​នេះ​នឹង​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោកម្ចាស់​ត្រូវការ​ដោយ​បច្ច័យ​ណា​ ​ដែល​យើងខ្ញុំ​អាច​ប្រគេន​ដល់​លោកម្ចាស់​បាន​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636783192318276488
ទៅកាន់ទំព័រ៖