ព្រះត្រៃបិដក ភាគ ០៣

ដូចជា​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច័​យ​ ​ជា​ភេសជ្ជ​បរិក្ខារ​ ​លោកម្ចាស់​ត្រូវ​ប្រាប់​បច្ច័យ​ទាំងនោះ​មក​ចុះ​។​ ​ព្រះ​ឧប​នន្ទ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​បើ​អ្នក​ប្រាថ្នា​នឹង​ប្រគេន​អាត្មា​ ​ចូរ​អ្នក​ប្រគេន​សាដក​មួយ​ ​អំពី​ពួក​សាដក​ដែល​ ​អ្នក​កំពុង​ប្រើ​អស់នេះ​ចុះ​។​ ​សេដ្ឋី​បុ​ត្ដ​និយាយ​ថា​ ​ទានប្រោស​យើងខ្ញុំ​ជា​កូន​អ្នកមាន​ត្រកូល​ ​នឹង​មានតែ​សាដក​មួយ​ដើរទៅ​ ​ហាក់ដូចជា​មិន​សម​ ​(​មុខគួរ​ឱ្យ​អៀនខ្មាស​)​ ​ទានប្រោស​ ​សូម​លោកម្ចាស់​បង្អង់​ចាំ​សិន​ ​ទំ​រាំ​ខ្ញុំ​ទៅផ្ទះ​ ​ខ្ញុំ​ដល់ទៅ​ផ្ទះ​ហើយ​ ​នឹង​បញ្ជូន​នូវ​សាដក​មួយ​អំពី​ពួក​សាដក​ដែល​ខ្ញុំ​កំពុង​ប្រើ​អស់នេះ​ ​ឬ​សាដក​ដែល​ល្អ​គ្រាន់​ជាង​សាដក​អស់នេះ​មក​ប្រគេន​លោកម្ចាស់​។​ ​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​សេដ្ឋី​បុ​ត្ដ​នោះ​អស់​វារៈ​ពីរ​ដង​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​បើ​អ្នកមាន​ប្រាថ្នា​នឹង​ប្រគេន​អាត្មា​ ​ចូរ​អ្នក​ប្រគេន​សាដក​មួយ​ ​អំពី​ពួក​សាដក​ដែល​អ្នក​កំពុង​ប្រើ​អស់នេះ​ ​ចុះ​។​ ​សេដ្ឋី​បុ​ត្ដ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​យើងខ្ញុំ​ជា​កុល​បុ​ត្ដ​ ​មានតែ​សាដក​មួយ​ដើរទៅ​ ​ហាក់ដូចជា​មិន​សម​ ​(​គួរ​ឱ្យ​អៀនខ្លួន​ណាស់​)​ ​ទានប្រោស​ ​លោកម្ចាស់​សូម​បង្អង់​ចាំ​សិន​ ​ទំ​រាំ​ខ្ញុំ​ទៅផ្ទះ​ ​ខ្ញុំ​ដល់ទៅ​ផ្ទះ​ហើយ​ ​នឹង​បញ្ជូន​សាដក​មួយ​ ​អំពី​សាដក​អស់នេះ​ ​ឬ​សាដក​ដែល​ល្អ​គ្រាន់បើ​ជាង​សាដក​អស់នេះ​ ​មក​ប្រគេន​លោកម្ចាស់​។​ ​ឧប​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​សេដ្ឋី​បុ​ត្ដ​នោះ​ ​អស់​វារៈ​បីដង​ថា​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636783192712809054
ទៅកាន់ទំព័រ៖