ព្រះត្រៃបិដក ភាគ ០៣

ឈ្មោះថា​អតិរេកចីវរ​។​ ​បណ្ដា​ចីវរ​ទាំង៦​ ​ចីវរ​ណាមួយ​ដែល​តូចបំផុត​ ​គួរ​ល្មម​ភិក្ខុ​វិកប្ប​បាន​ ​ឈ្មោះថា​ចីវរ​។​ ​ពាក្យ​ថា​ ​បើ​ទុក​ឱ្យ​កន្លង​ហួសពី​ដប់​ថ្ងៃ​នោះ​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​ ​អធិប្បាយ​ថា​ ​ចីវរ​ ​កាលបើ​អរុណរះ​ឡើង​ក្នុង​ថ្ងៃទី​ ​១១​ ​(​ឡើង​ទៅ​)​ ​ភិក្ខុ​ត្រូវ​លះ​ចេញ​ ​គឺ​ត្រូវ​លះ​ដល់​ជំនុំ​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះ​ ​(​ចីវរ​ដល់​ជំនុំ​សង្ឃ​)​ ​បែបយ៉ាង​នេះ​។​
 [​៤​]​ ​ភិក្ខុ​នោះ​ឯង​ ​ត្រូវ​ ​(​យក​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យ​នោះ​)​ ​ចូល​ទៅ​រក​ជំនុំ​សង្ឃ​ ​ហើយ​ធ្វើ​ឧត្ដរាសង្គ​ ​(​ចីពរ​)​ ​ឆៀង​ស្មា​ម្ខាង​ ​រួច​សំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ឡើង​ ​ពោល​នឹង​សង្ឃ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គម្ដែងសង្ឃ​ដ៏​ចរើន​ ​នេះ​ចីវរ​របស់ខ្ញុំ​កន្លង​ដប់​ថ្ងៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​ហើយ​ ​ឥឡូវ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​ជំនុំ​សង្ឃ​។​ ​លុះ​ ​(​ភិក្ខុ​នោះ​)​ ​លះ​រួចហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​អង់អាច​ ​ត្រូវ​ទទួល​អាបត្ដិ​ ​ត្រូវ​ប្រគល់​ចីវរ​ដែល​លះបង់​ឱ្យ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​ឈ្មោះ​នេះ​(​១​)​ ​បាន​លះ​ចីវរ​នេះ​ ​ដែល​ត្រូវ​និ​ស្ស​គ្គិ​យ​ដល់​ជំនុំ​សង្ឃ​ហើយ​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ប្រគល់​ចីវរ​នេះ​ឱ្យទៅ​ភិក្ខុ​ឈ្មោះ​នេះ​(​២​)​ ​វិញ​ចុះ​។​
​(​១​)​ ​ត្រង់នេះ​ត្រូវ​ដាក់ឈ្មោះ​ ​បញ្ចូល​មក​ ​គឺ​បើ​ភិក្ខុ​នោះ​ឈ្មោះ​អ្វី​ ​ត្រូវ​ចេញឈ្មោះ​នោះ​ ​ដូច​ឈ្មោះថា​ ​ពុទ្ធ​រក្ខិត​ ​ធម្មរក្ខិត​ ​សង្ឃរក្ខិត​ ​ជាដើម​ ​។​ ​(​២​)​ ​ត្រង់នេះ​ត្រូវ​ដាក់ឈ្មោះ​ ​បញ្ចូល​មក​ ​គឺ​បើ​ភិក្ខុ​នោះ​ឈ្មោះ​អ្វី​ ​ត្រូវ​ចេញឈ្មោះ​នោះ​ ​ដូច​ ​ឈ្មោះថា​ ​ពុទ្ធ​រក្ខិត​ ​ធម្មរក្ខិត​ ​សង្ឃរក្ខិត​ ​ជាដើម​ ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636783173882682033
ទៅកាន់ទំព័រ៖