ព្រះត្រៃបិដក ភាគ ០៣
គេមិនងាយនឹងនិមន្ដដោយធម៌បានទេ កាលបើសេដ្ឋីបុត្ដនិមន្ដដោយធម៌ មិនសមបីបើនឹងទទួលយកសាដកសោះ។ ភិក្ខុទាំងឡាយបានឮពាក្យ មនុស្សទាំងនោះលើកទោសតិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុទាំងនោះ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដមិនសមបីបើនឹងសុំចីវរពីសេដ្ឋីបុត្ដសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូល ដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់សួរថា នែឧបនន្ទ ឮថាអ្នកសុំចីវរពីសេដ្ឋីបុត្ដ មែនឬ។ ព្រះឧបនន្ទទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ គេត្រូវជាញាតិរបស់អ្នក ឬមិនមែនជាញាតិទេ។ ព្រះឧបនន្ទទូលថា បពិត្រព្រះដ៏មានព្រះភាគ គេមិនមែនជាញាតិទេ។ ទ្រង់ត្រាស់ថា នែមោឃបុរស មនុស្សមិនមែនជាញាតិ មិនដឹងការគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិតល្អរបស់មនុស្សដែលមិនមែនជាញាតិនឹងគ្នា (នោះ) ទេ នែមោឃបុរស មិនគួរបើអ្នកឯងសុំចីវរពីសេដ្ឋីបុត្ដដែលមិនមែនជាញាតិ (ដូច្នេះ) សោះ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់មនុស្ស ដែលនៅមិនទាន់ជ្រះថ្លាទេ មិនមែននាំមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ
ID: 636783194921535386
ទៅកាន់ទំព័រ៖