ព្រះត្រៃបិដក ភាគ ០៣
តាមតែចីវរណាមួយក៏ដោយ ដែលមានខ្នាតបើយ៉ាងតូចណាស់ត្រឹមល្មមវិកប្បបាន។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកនូវសម័យចេញ។ ចីវររបស់ភិក្ខុដែលស្ដេចទាំងឡាយរឹបយកទៅក្ដី ចោរទាំងឡាយដណ្ដើម យកទៅក្ដី អ្នកលេងទាំងឡាយដណ្ដើមយកទៅក្ដី អ្នកណាមួយដណ្ដើមយកទៅក្ដី (ភិក្ខុនោះ) ហៅថា មានចីវរគេដណ្ដើមយកហើយ។ ចីវររបស់ភិក្ខុដែលភ្លើងឆេះក្ដី ដែលទឹកបន្សាត់ទៅក្ដី ដែលកណ្ដុរកាត់ ឬកណ្ដៀរកោរកាត់ក្ដី ដែលចាស់ព្រោះប្រើប្រាស់ក្ដី (ភិក្ខុនោះ) ហៅថា មានចីវរខូចហើយ។ ឥតមានសម័យទេ ភិក្ខុសុំ (ចីវរ) ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសុំចីវរ (នោះ) ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះចីវរនោះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរ យ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះខ្ញុំសុំចំពោះគហបតីមិនមែនជាញាតិដោយឥតមានសម័យទេ ជានិស្សគ្គិយហើយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយក្នុងសិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ)។
ID: 636783196160616258
ទៅកាន់ទំព័រ៖