ព្រះត្រៃបិដក ភាគ ០៣
មានបុរសម្នាក់អង្គុយក្នុងរោងសម្រាប់ប្រជុំ បានពោលពាក្យនេះនឹងបុរសម្នាក់ថា លោកម្ចាស់ទាំងឡាយដែលមានចីវរចោរដណ្ដើមយកទៅ ឥឡូវលោកនិមន្ដមក ខ្ញុំបានប្រគេនចីវរដល់លោកម្ចាស់ទាំងនោះហើយ។ បុរស នោះឯងពោលយ៉ាងនេះថា ខ្ញុំក៏បានប្រគេនចីវរដែរ។ បុរសឯទៀតនិយាយយ៉ាងនេះថា ខ្ញុំក៏បានប្រគេនដែរ។ ជនទាំងឡាយអម្បាលនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន (យ៉ាងនេះសោះ) ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនឹងធ្វើជំនួញសំពត់ ឬថា នឹងតាំងរានផ្សារលក់សម្ពត់ (ទេដឹង)។ ពួកភិក្ខុបានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុអម្បាលនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបើនឹងមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន (យ៉ាងនេះ) សោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន មែនឬ។ បពិត្រព្រះដ៏មានព្រះភាគ សេចក្ដីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់ តិះដៀលថា
ID: 636783197245788326
ទៅកាន់ទំព័រ៖