ព្រះត្រៃបិដក ភាគ ០៣

បុរស​នោះ​និយាយ​ថា​ ​មែន​ ​លោកម្ចាស់​ ​ខ្ញុំ​គិត​យ៉ាងនេះ​ថា​ ​អញ​នឹង​ឱ្យ​លោកម្ចាស់​ឧប​នន្ទ​ស្លៀកដណ្ដប់​ចីវរ​។​ ​ព្រះ​ឧប​នន្ទ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បើ​អ្នកមាន​ប្រាថ្នា​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចីវរ​ ​ចូរ​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចីវរ​បែបយ៉ាង​នេះ​ចុះ​ ​(​ព្រោះថា​)​ ​បើ​អាត្មា​មិន​ប្រើប្រាស់​ចីវរ​ណា​ ​អាត្មា​នឹង​ធ្វើខ្លួន​ឱ្យ​ជា​អ្នក​ស្លៀកដណ្ដប់​នូវ​ចីវរ​នោះ​ ​ដូចម្ដេច​បាន​។​ ​ឯ​បុរស​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​អស់នេះ​ ​មាន​សេចក្ដីប្រាថ្នា​ច្រើន​ ​មិន​មាន​សន្ដោស​ ​ពួក​សមណៈ​អស់នេះ​ ​ទាយក​មិន​ងាយ​នឹង​ឱ្យ​ស្លៀកដណ្ដប់​ចីវរ​ទេ​ ​មិនសមបើ​លោកម្ចាស់​ឧប​នន្ទ​ដែល​អញ​មិនទាន់​បវារណា​មុន​ ​ហើយ​មក​កំណត់​ចីវរ​ ​(​យ៉ាងនេះ​)​ ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​បុរស​នោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងឡាយ​ណា​ ​មានប្រាថ្នា​តិច​ជា​អ្នក​សន្ដោស​។​បេ​។​ ​ភិក្ខុ​អម្បាល​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបើ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​គេ​មិនទាន់​បវារណា​មុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​ ​ហើយ​កំណត់​ចីវរ​ ​(​យ៉ាងនេះ​)​ ​ទេ​។​ ​គ្រានោះ​ ​ភិក្ខុ​អម្បាល​នោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​ ​គេ​មិនបាន​បវារណា​មុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636783207378047858
ទៅកាន់ទំព័រ៖