ព្រះត្រៃបិដក ភាគ ០៣
ដែលគេមិនបានបវារណាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ល្អហើយអ្នកដ៏មានអាយុ អ្នកចូរទិញចីវរមានបែបយ៉ាងនេះក្ដីៗ ដោយដម្លៃចីវរនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៦៣] ត្រង់ពាក្យថា ចំពោះភិក្ខុ គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ ជនដែលមិនជាប់អំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុរសណាមួយនៅគ្រប់គ្រងផ្ទះ បុរសនោះហៅថា គហបតិ។ ស្រីណាមួយនៅគ្រប់គ្រងផ្ទះ ស្រីនោះហៅថា គហបតានី។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថាតម្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដោយដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា អញនឹងឱ្យស្លៀកដណ្ដប់ គឺថា អញនឹងប្រគេន។ ពាក្យថា បើភិក្ខុនោះ គឺដម្លៃចីវរដែលទាយកតម្កល់ទុកចំពោះភិក្ខុណា
ID: 636783208011294078
ទៅកាន់ទំព័រ៖