ព្រះត្រៃបិដក ភាគ ០៣
លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងបុរសទាំងនោះថា ម្នាលអាវុសោ ឮថាអ្នកទាំងឡាយចង់ឱ្យអាត្មាស្លៀកដណ្ដប់ចីវរ មែនឬ។ បុរសទាំងនោះឆ្លើយថា មែនលោកម្ចាស់ យើងទាំងឡាយបានគិតយ៉ាងនេះថា យើងខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរទាំងឡាយ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកទាំងឡាយចង់ឱ្យអាត្មាស្លៀកដណ្ដប់ចីវរទាំងឡាយ អ្នកទាំងឡាយចូរឱ្យអាត្មាស្លៀកដណ្ដប់ដោយចីវរបែបយ៉ាងនេះចុះ បើអាត្មាមិនត្រូវប្រើប្រាស់ចីវរទាំងឡាយណា អាត្មានឹងស្លៀកដណ្ដប់ចីវរទាំងឡាយនោះ ដូចម្ដេចបាន។ គ្រានោះ បុរសទាំងនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនេះមានប្រាថ្នាច្រើន មិនមានសន្ដោស សមណៈទាំងនេះ គេមិនងាយនឹងប្រគេនចីវរទេ មិនសមបីបើព្រះឧបនន្ទជាម្ចាស់ដែលយើងទាំងឡាយមិនបានបវារណាជាមុន ហើយចូលមកកំណត់ចីវរសោះ។ ភិក្ខុទាំងឡាយ បានឮពាក្យបុរសទាំងនោះកំពុងពោលទោស តិះដៀល បន្ដុះបង្អាប់។ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ ដែលគេឥតបានបវារណាមុន ហើយចូលទៅរកគហបតិ
ID: 636783209405333812
ទៅកាន់ទំព័រ៖