ព្រះត្រៃបិដក ភាគ ០៣

ដ៏​មាន​អាយុ​។​ ​ភិក្ខុ​នោះ​ ​លុះ​លះ​រួចហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ទទួល​អាបត្ដិ​ ​ហើយ​ត្រូវ​ប្រគល់​ចីវរ​ដែល​លះបង់​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ឱ្យ​ចីវរ​នេះ​ទៅ​លោក​ដ៏​មាន​អាយុ​វិញ​។​
 [​៧​]​ ​(​កាលបើ​ចីវរ​)​ ​កន្លង​ហួស​ដប់​ថ្ងៃហើយ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​កន្លង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​កន្លង​ហួស​ដប់​ថ្ងៃហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ដែល​កន្លង​ហួស​ដប់​ថ្ងៃហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​កន្លង​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ដែល​មិនទាន់​បាន​អធិដ្ឋាន​ ​ហើយ​ភិក្ខុ​សំគាល់​ថា​បាន​អធិដ្ឋាន​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ដែល​ភិក្ខុ​មិនទាន់​បាន​វិកប្ប​ ​ហើយ​ភិក្ខុ​សំគាល់​ថា​បាន​វិកប្ប​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ដែល​ភិក្ខុ​មិនទាន់​បាន​លះ​ ​ហើយ​ភិក្ខុ​ដឹង​ច្បាស់​ថា​បាន​លះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​មិន​បាត់​ទេ​ ​ហើយ​ភិក្ខុ​សំគាល់​ថា​បាត់​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​មិន​ខូច​ទេ​ ​ហើយ​ភិក្ខុ​សំគាល់​ថា​ខូច​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​កាលបើ​ចីវរ​)​ ​ភ្លើង​មិន​ឆេះ​ទេ​ ​ហើយ​ភិក្ខុ​សំគាល់​ថា​ភ្លើង​ឆេះ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636783174702128902
ទៅកាន់ទំព័រ៖