ព្រះត្រៃបិដក ភាគ ០៣

ហើយ​កំណត់​ចីវរ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​គេ​មិនបាន​បវារណា​ជាមុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​ ​កំណត់​ចីវរ​ ​មែន​ឬ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សេចក្ដី​នោះ​ពិតមែន​។​ ​ម្នាល​ឧប​នន្ទ​ ​ជន​ទាំងឡាយ​នោះ​ជា​ញាតិ​ ​ឬមិន​មែន​ជា​ញាតិ​ទេ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជន​ទាំងនោះ​មិនមែន​ជា​ញាតិ​ទេ​។​ ​ម្នាល​មោឃបុរស​ ​ជន​ដែល​មិនមែន​ជា​ញាតិ​ ​រមែង​មិនដឹង​ការ​សមគួរ​ ​ឬមិន​សមគួរ​ ​ការ​ល្អិតល្អ​ ​ឬមិន​ល្អិតល្អ​ ​របស់​ជន​ទាំងឡាយ​មែន​មែន​ជា​ញាតិ​ទេ​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ ​គេ​មិនបាន​បវារណា​ជាមុន​ ​ហើយ​ចូល​ទៅ​រក​គហបតិ​មិនមែន​ជា​ញាតិ​ ​កំណត់​ចីវរ​ដូចម្ដេច​បាន​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​មិនទាន់​ ​ជ្រះថ្លា​ទេ​ ​ឬមិន​មែន​នាំ​ឱ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ដម្លៃ​ចីវរ​ផ្សេងគ្នា​ ​ដែល​គហបតិ​ក្ដី​ ​គហបតានី​ក្ដី​ ​មិនមែន​ជា​ញាតិ​ទាំង​ង​ពីរ​នាក់​ចំពោះ​ភិក្ខុ​មួយ​រូប​ ​ហើយ​ដំ​កល់​ទុក​ថា​ ​យើង​ទាំងឡាយ​នឹង​ទិញ​ចីវរ​ទាំងឡាយ​មួយម្នាក់​ដោយ​ដម្លៃ​ចីវរ​ផ្សេងគ្នា​ទាំងនេះ​ ​ហើយនឹង​ឱ្យ​ភិក្ខុ​ឈ្មោះ​នេះ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636783209757093932
ទៅកាន់ទំព័រ៖