ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​១០​


 [​៧០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​អមាត្យ​ធំ​ជា​ឧបដ្ឋាក​របស់​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​បញ្ជូន​ដម្លៃ​ចីវរ​ទៅ​ដោយ​បម្រើ​ ​ដើម្បី​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ដោយ​ពាក្យ​ថា​ ​អ្នក​ចូរ​ទិញ​ចីវរ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​ហើយ​ចូរ​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ចុះ​។​ ​ឯ​បម្រើ​នោះ​ក៏​ចូល​ទៅ​រក​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​ដម្លៃ​ចីវរ​នេះ​ ​ខ្ញុំ​នាំមក​ចំពោះ​លោក​ដ៏​មាន​អាយុ​ ​សូម​លោក​ដ៏​មាន​អាយុ​ ​ទទួល​យក​ដម្លៃ​ចីវរ​ ​(​នេះ​)​ចុះ​។​ ​កាលបើ​បម្រើ​នោះ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​បម្រើ​នេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទទួល​ដម្លៃ​ចីវរ​មិនបានទេ​ ​យើង​ទទួល​បានតែ​ចីវរ​ដ៏​សមគួរ​ដោយ​កាលគួរ​។​ ​កាលបើ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​បម្រើ​នោះ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636783211553556684
ទៅកាន់ទំព័រ៖