ព្រះត្រៃបិដក ភាគ ០៣

លោកម្ចាស់​ចូរ​ប្រើប្រាស់​ចីវរ​នោះ​ ​យើងខ្ញុំ​ចង់ឱ្យ​លោកម្ចាស់​ប្រើប្រាស់​ចីវរ​នោះ​។​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ក៏​មិនបាន​និយាយ​ពាក្យ​អ្វី​នីមួយ​នឹង​ឧបាសក​នោះ​អស់​វារៈ​ពីរ​ដង​។​ ​មហាមាត្យ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ព្រះ​ឧប​បន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​អស់​វារៈ​បីដង​ថា​ ​លោកម្ចាស់​ចូរ​ប្រើប្រាស់​ចីវរ​នោះ​ ​យើងខ្ញុំ​ចង់ឱ្យ​លោកម្ចាស់​ប្រើប្រាស់​ចីវរ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ជាស​ម័យ​នៃ​អ្នក​នៅក្នុង​និគម​។​ ​ក៏​អ្នក​និគម​បាន​ធ្វើ​កតិកា​ ​(​ប្ដេជ្ញា​)​ ​គ្នា​ថា​ ​អ្នកណា​មក​ក្រោយគេ​ ​ត្រូវលក់​អ្នកនោះ​ហាសិប​កហាបណៈ​។​ ​លំដាប់នោះ​ ​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ឧបាសក​នោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ឧបាសក​នោះ​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​ត្រូវការ​ចីវរ​។​ ​ឧបាសក​នោះ​តប​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​លោកម្ចាស់​សូម​បង្អង់​ថ្ងៃនេះ​មួយថ្ងៃ​សិន​ ​(​ព្រោះ​)​ ​ថ្ងៃនេះ​ជាស​ម័យ​ ​(​ប្ដេជ្ញា​គ្នា​)​ ​នៃ​អ្នក​នៅក្នុង​និគម​ ​អ្នក​និគម​ធ្វើ​ប្ដេជ្ញា​គ្នា​ថា​ ​អ្នកណា​មក​ក្រោយគេ​ ​ត្រូវលក់​អ្នកនោះ​ហាសិប​កហាបណៈ​ ​ព្រះ​ឧប​នន្ទ​ក៏​លូក​ចាប់​ថ្នក់​ថា​ ​ម្នាល​អាវុសោ​ ​ចូរ​អ្នក​ឱ្យ​ចីវរ​ដល់​អាត្មា​ក្នុងថ្ងៃនេះ​ឯង​។​ ​ឯ​ឧបាសក​ដែល​ព្រះ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ជំរឹត​ទារ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636783212331941205
ទៅកាន់ទំព័រ៖