ព្រះត្រៃបិដក ភាគ ០៣
ក៏ទិញចីវរប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយបានទៅដល់ (និគមនោះ) ជាខាងក្រោយគេ។ មនុស្សទាំងឡាយ បានពោលពាក្យនេះនឹងឧបាសកនោះថា អ្នកជាម្ចាស់ អ្នកមកក្នុងកាលជាខាងក្រោយគេ ព្រោះហេតុអ្វី យើងឈ្នះអ្នកហាសិបកហាបណៈហើយ។ ទើបឧបាសកនោះប្រាប់ដំណើរនុ៎ះដល់មនុស្សទាំងអម្បាលនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដអម្បាលនេះ មានសេចក្ដីប្រាថ្នាធំ ឥតមានសន្ដោស មិនងាយអ្នកណានឹងធ្វើការខ្វល់ខ្វាយបម្រើដល់សមណៈអម្បាលនេះទេ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ កាលបើឧបាសកពោលថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនគួរបើមិនព្រមបង្អង់ចាំសោះ។ ភិក្ខុទាំងឡាយ បានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀលបន្ដុះបង្អាប់ហើយ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ កាលបើឧបាសកនិយាយថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនគួរបើមិនព្រមបង្អង់ ឱ្យសោះ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា
ID: 636783212610477136
ទៅកាន់ទំព័រ៖