ព្រះត្រៃបិដក ភាគ ០៣

ហៅថា​ ​គហបតិ​។​ ​ប្រាក់​ក្ដី​ ​មាស​ក្ដី​ ​កែវមណី​ក្ដី​ ​កែវ​មុក្ដា​ក្ដី​ ​កែ​វម​ក៌​ត​ក្ដី​ ​កែវផលិក​ក្ដី​ ​ហៅថា​ថ្លៃ​ចីវរ​។​ ​ពាក្យ​ថា​ ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​គឺ​ដម្លៃ​ចីវរ​ដែល​ ​គេ​ដំ​កល់​ទុក​ចំពោះ​។​ ​ពាក្យ​ថា​ ​ទិញ​ ​គឺ​ដូរ​។​ ​ពាក្យ​ថា​ ​ឱ្យ​ស្លៀកដណ្ដប់​ ​គឺ​ឱ្យ​។​ ​ពាក្យ​ថាបើ​បំរើ​នោះ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​លោក​ម្ចាស់​ដម្លៃ​ចីវរ​នេះ​ ​ខ្ញុំ​នាំមក​ចំពោះ​លោក​ដ៏​មាន​អាយុ​។​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​ទទួល​យក​ដម្លៃ​ចីវរ​ចុះ​។​ ​ភិក្ខុ​នោះ​គប្បី​និយាយ​យ៉ាងនេះ​នឹង​បម្រើ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទទួល​យក​ដម្លៃ​ចីវរ​មិនបានទេ​ ​យើង​ទទួល​បានតែ​ចីវរ​សមគួរ​ដោយ​កាល​ដ៏​គួរ​។​ ​បើ​បម្រើ​នោះ​និយាយ​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​អ្នកណាមួយ​ជា​វេយ្យាវច្ចករ​របស់​ ​លោក​ដ៏​មាន​អាយុ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ត្រូវការ​ចីវរ​ ​គប្បី​បង្ហាញ​វេយ្យាវច្ចករ​ ​គឺ​ញោម​វត្ដ​ ​ឬ​ឧបាសក​ ​(​ប្រាប់​គេ​)​ ​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​នេះឯង​ ​ជា​វេយ្យាវច្ចករ​របស់​ភិក្ខុ​ទាំងឡាយ​។​ ​មិន​គប្បី​ពោល​នឹង​បម្រើ​នោះ​ថា​ ​អ្នក​ចូរ​ឱ្យ​ដល់​បុគ្គល​នោះ​ក្ដី​ ​ថា​ ​បុគ្គល​នោះ​នឹង​ទុកដាក់​ក្ដី​ ​ថា​ ​បុគ្គល​នោះ​នឹង​ដូរ​ក្ដី​ ​ថា​ ​បុគ្គល​នោះ​នឹង​ទិញ​ក្ដី​។​ ​បើ​បម្រើ​នោះ​ពន្យល់​វេយ្យាវច្ចករ​នោះ​ ​ហើយ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636783213807735615
ទៅកាន់ទំព័រ៖