ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុទារលើសពីបីដង ឈរលើសពីប្រាំមួយដង មានសេចក្ដីសង្ស័យ ហើយឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារលើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសំគាល់ថានៅខ្វះ ហើយឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសំគាល់ថាលើស ត្រូវអាបត្ដិទុក្កដ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសំគាល់ថាថយ ជាអនាបត្ដិ។
[៧៣] អាបត្ដិមិនមានដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារ (ត្រឹម) ៣ដង ឈរ (ត្រឹម) ៦ដង ដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារខ្វះពី៣ដង ឈរខ្វះពី៦ដង ដល់ភិក្ខុដែលមិនបានតឹងទារ វេយ្យាវច្ចករគេឱ្យ (ឯង) ដល់ភិក្ខុដែលម្ចាស់របស់ទារឱ្យ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី១០ ចប់។
ចីវរវគ្គទី១ ចប់។
ID: 636783214882807106
ទៅកាន់ទំព័រ៖