ព្រះត្រៃបិដក ភាគ ០៣

ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ចូល​ទៅ​រក​ជន​អ្នកធ្វើ​សូត្រ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ងោរ​នាង​ឱ្យ​ច្រើន​ ​នឹង​ឱ្យ​យើង​ខ្លះ​ ​យើង​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ចូល​ទៅ​រក​ពួក​អ្នកធ្វើ​សូត្រ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ងោរ​នាង​ឱ្យ​ច្រើន​ ​នឹង​ឱ្យ​យើង​ខ្លះ​ ​យើង​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ដែរ​ ​ពិតមែន​ឬ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដំណើរ​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិនសមបើ​នឹង​ចូល​ទៅ​រក​ពួក​អ្នកធ្វើ​សូត្រ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ស្ងោរ​នាង​ឱ្យ​ច្រើន​ ​នឹង​ឱ្យ​យើង​ខ្លះ​ ​យើង​ចង់​ធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ​ដែរ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ហើយ​ផង​ ​មិនមែន​នាំ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ជន​ដែល​ជ្រះថ្លា​ហើយ​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636783217139036155
ទៅកាន់ទំព័រ៖