ព្រះត្រៃបិដក ភាគ ០៣

តិះដៀល​ ​បន្ទោស​ថា​ ​គួរបើ​ដែរ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​ឱ្យ​ចីវរ​ដែល​លះ​ ​(​ទៅ​ភិក្ខុ​ម្ចាស់​ចីវរ​)​ ​វិញ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ទៅ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​មិនបាន​ឱ្យ​ចីវរ​ដែល​លះ​ ​(​ទៅ​ភិក្ខុ​ម្ចាស់​ចីវរ​)​ ​វិញ​ ​មែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​មែន​ព្រះអង្គ​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​។​បេ​។​ ​រួច​ទ្រង់​ធ្វើ​ធម្មី​កថា​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កុំ​មិន​ឱ្យ​ចីវរ​ដែល​លះ​ ​(​ទៅ​ភិក្ខុ​ម្ចាស់​ចីវរ​)​ ​វិញ​ ​ភិក្ខុ​ណា​មិន​ឱ្យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​។​

​សិក្ខាបទ​ទី១ចប់​។​

ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636783175403529020
ទៅកាន់ទំព័រ៖