ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ២
[៧៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ។ មនុស្សទាំងឡាយ ដើរទៅកាន់ចារិកវិហារ ឃើញហើយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈទាំងនេះ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ដូចជាពួកគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុទាំងឡាយបានឮពាក្យពួកមនុស្សពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានប្រាថ្នាតិច។បេ។ ភិក្ខុអម្បាល នោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង ឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធសោះ។ ភិក្ខុអម្បាលនោះក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ
ID: 636783218367566423
ទៅកាន់ទំព័រ៖