ព្រះត្រៃបិដក ភាគ ០៣
ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃត្រូវឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយត្រូវឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨០] សន្ថ័តដែលភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យសម្រេចដោយ ខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែល ភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តខ្លួនឯងក្ដី ប្រើគេឱ្យធ្វើក្ដី ដើម្បីប្រយោជន៍បុគ្គលដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបានសន្ថ័តដែលបុគ្គលដទៃធ្វើ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។
[៨១] អាបត្ដិមិនមានដល់ភិក្ខុធ្វើសម្ពត់ពិតានក្ដី គ្រឿងកម្រាលផែនដីក្ដី រនាំងក្ដី ពូកក្ដី ខ្នើយក្ដី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី ២ ចប់។
ID: 636783219652759931
ទៅកាន់ទំព័រ៖