ព្រះត្រៃបិដក ភាគ ០៣
ម្នាលបុរសសោះសូន្យ ហេតុដូចម្ដេច បានជាពួកអ្នកឱ្យគេធ្វើសន្ថ័តដោយ រោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោមចៀមសបន្ដិចត្រង់ជាយដូច្នោះ ម្នាលបុរសសោះសូន្យ អំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់អ្នក ដែលមិនទាន់ជ្រះថ្លាទេ ឬនាំអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទ នេះយ៉ាងនេះថា ភិក្ខុកាលឱ្យគេធ្វើសន្ថ័តថ្មី គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី (១ ភាគ) រោមចៀមក្រហមភាគទី៤ (១ ភាគ)។ បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី រោមចៀមក្រហមភាគទីបួនទេ សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៨៣] សន្ថ័តដែលធ្វើជាដំបូង ហៅថា សន្ថ័តថ្មី។ គ្រឿងកម្រាល ដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ត្រង់ពាក្យថា កាលឱ្យគេធ្វើ គឺធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី។ ពាក្យថា គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគនោះ គឺភិក្ខុត្រូវថ្លឹងរោមចៀមខ្មៅសុទ្ធពីរ ជញ្ជីង ហើយសឹមកាន់យក។ ពាក្យថា រោមចៀមសភាគទីបីនោះ
ID: 636783220412723399
ទៅកាន់ទំព័រ៖