ព្រះត្រៃបិដក ភាគ ០៣
គឺរោមចៀមសមួយជញ្ជីង។ ពាក្យថា រោមចៀមក្រហមភាគទីបួននោះ គឺរោមចៀមក្រហមមួយជញ្ជីង។ ពាក្យថា បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទី ៣ រោមចៀម ក្រហមភាគទីបួន គឺថាភិក្ខុធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី នូវសន្ថ័តថ្មីមិនលាយរោមចៀមសមួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីងទេ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ វេលាបានមក សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវលះ ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យគេធ្វើមិនបានលាយ ដោយរោមចៀមសមួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីង ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។ បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨៤] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ស្រេច ( គ្រាក្រោយ ) ឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកដទៃធ្វើសន្ថ័តមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកដទៃធ្វើសន្ថ័តមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃ
ID: 636783220755352996
ទៅកាន់ទំព័រ៖