ព្រះត្រៃបិដក ភាគ ០៣
សម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បីប្រយោជន៍ដល់អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ បានសន្ថ័តដែលអ្នកដទៃគេធ្វើហើយយកមកប្រើប្រាស់ក៏ត្រូវអាបត្ដិទុក្កដ។
[៨៥] អាបត្ដិមិនមានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសមួយជញ្ជីង (១ភាគ) រោមចៀមក្រហមមួយជញ្ជីង (១ភាគ) មិនមានដល់ភិក្ខុធ្វើសន្ថ័ត យករោមចៀមសច្រើន យករោមចៀមក្រហមច្រើនជាងកំណត់នោះ មិន មានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសសុទ្ធ ក្រហមសុទ្ធ មិនមានដល់ភិក្ខុយករោមចៀមធ្វើពិតានក្ដី ជាកម្រាលផ្ទៃដែលគេបូកលាបក្ដី ជា រនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៣ ចប់។
ID: 636783221130514454
ទៅកាន់ទំព័រ៖