ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៤​


 [​៨៦​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ឆ្នាំ​។​ ​ភិក្ខុ​ទាំងនោះ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ ​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ដល់​អាត្មា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ ​មិន​គួរបើ​នឹង​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ឆ្នាំ​យ៉ាងនេះ​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​ ​សក្យ​បុ​ត្ដ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ដល់​អាត្មា​ ​ក៏​ពួក​យើង​ធ្វើ​ ​សន្ថ័ត​ម្ដង​ប្រើ​បាន៥ឆ្នាំ​ខ្លះ​ ​៦ឆ្នាំ​ខ្លះ​ ​ក្មេង​របស់​យើង​ទាំងឡាយ​ជុះ​ដាក់​ខ្លះ​ ​នោម​ដាក់​ខ្លះ​ ​កណ្ដុរ​កាត់​ខ្លះ​ ​(​ក៏​គង់​ប្រើបានយូរ​ដល់​ត្រឹមនោះ​)​ ​ចំណែក​ពួក​ ​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ទាំងនេះ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ៗ​ឆ្នាំ​ ​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​នេះ​ ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ដល់​អាត្មា​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ ​ពាក្យ​មនុស្ស​ទាំងនោះ​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636783221486614822
ទៅកាន់ទំព័រ៖