ព្រះត្រៃបិដក ភាគ ០៣

ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​អ្នកមាន​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិន​គួរបើ​នឹង​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ឆ្នាំ​ឡើយ​ ​ពួក​ភិក្ខុ​ទាំងនេះ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ដល់​អាត្មា​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​ ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ឆ្នាំ​ ​ភិក្ខុ​ទាំងឡាយ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ ​ដោយ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ដល់​អាត្មា​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដំណើរ​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បុរស​សោះសូន្យ​ទាំងនោះ​មិន​គួរបើ​នឹង​ឱ្យ​គេ​ធ្វើ​សន្ថ័ត​រាល់​ឆ្នាំ​ឡើយ​ ​ជា​អ្នក​អង្វរ​ច្រើន​ ​ជា​អ្នក​សូម​ច្រើន​ដោយ​ ​ពាក្យ​ថា​ ​អាត្មា​ត្រូវការ​ដោយ​រោមចៀម​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​រោមចៀម​ ​ដល់​អាត្មា​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ឱ្យ​កើត​ ​សេចក្ដី​ជ្រះថ្លា​ដល់​អ្នក​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​អ្នក​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636783221909719022
ទៅកាន់ទំព័រ៖