ព្រះត្រៃបិដក ភាគ ០៣

វិន័យបិដក​ ​មហា​វិភង្គ​ ​តតិយ​ភាគ​
​ភាគ​ទី៣​
​ខ្ញុំ​សូម​នមស្ការ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​
​និ​ស្ស​គ្គិ​យក​ណ្ឌ​
​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាប​ត្តិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្តិ​យ​ទាំង​ ​៣០​ ​នេះឯង​ ​មកកាន់​ឧទ្ទេស​ ​(​គឺ​ព្រះ​បាតិមោក្ខ​ដែល​សង្ឃ​ត្រូវ​សំដែង​រាល់​កន្លះ​ខែ​)​។​
​ចីវរ​វគ្គ​ ​សិក្ខាបទ​ទី១​
 ​[​១​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​គោតម​កចេតិយ​ ​ទៀប​ក្រុង​វេសាលី​។​ ​វេលា​នោះ​ឯង​ ​ត្រៃចីវរ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​រួចស្រេច​ហើយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​(​ភិក្ខុ​មាន​ពួក​ ​៦​)​ ​បានដឹង​ថា​ ​ត្រៃចីវរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ហើយ​ ​(​ក៏​ប្រើប្រាស់​ចីវរ​ហួស​ពុទ្ធានុញ្ញាត​ ​គឺ​ប្រើប្រាស់​ចីវរ​បី​ត្រៃ​)​ ​ចូល​ទៅកាន់​ស្រុក​ ​(​ស្លៀកដណ្តប់​)​ ​ចីវរ​មួយ​ត្រៃ​ ​នៅក្នុង​អារាម​ ​(​ស្លៀកដណ្តប់​)​ ​ចីវរ​មួយ​ត្រៃ​
ទំព័រទី ១ | បន្ទាប់
ID: 636783172097149906
ទៅកាន់ទំព័រ៖