ព្រះត្រៃបិដក ភាគ ០៣

​សិក្ខាបទ​ទី២​


 [​១០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​នៅ​វត្ដ​ព្រះ​ជេតពន​ ​របស់​អ​នា​ថ​ណ្ឌិ​ក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​បាន​ផ្ញើ​ចីវរ​ទុក​នៅ​ដៃ​ភិក្ខុ​ទាំងឡាយ​ ​(​រួច​ស្លៀកដណ្ដប់​)​ ​តែ​ស្បង់​និង​ចីវរ​ ​ចេញទៅ​កាន់​ជនបទ​ចារិក​ទៅ​។​ ​ឯ​ចីវរ​ដែល​ភិក្ខុ​ផ្ញើទុក​នោះ​ ​យូរ​ពេក​ក៏​ដាម​ឆ្លក​ជាំ​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​យក​ចីវរ​ទាំងអម្បាល​នោះ​ទៅ​ ​ហាល​សំដិល​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​បាន​និ​មន្ដ​ទៅកាន់​សេនាសន​ចារិក​ ​ក្រឡេក​ទៅ​ឃើញ​ភិក្ខុ​ទាំងនោះ​កំពុង​ហាល​សំដិល​ចីវរ​ទាំងនោះ​ ​ក៏​ដើរចូល​ទៅ​ជិត​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​ក៏​សួរ​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចីវរ​ទាំងនេះ​ដាម​ឆ្លក​ជាំ​អស់​ ​តើ​ជា​របស់​លោក​ណា​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏បាន​ប្រាប់​សេចក្ដី​នុ៎ះ​ដល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​លើកទោស​ ​តិះដៀល​ ​បន្ទោស​ថា​ ​ភិក្ខុ​ទាំងឡាយ​មិន​គួរបើ​នឹង​ផ្ញើ​ចីវរ​ទុកដាក់ដៃ​របស់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ ​(​ស្លៀកដណ្ដប់​)​ ​តែ​ស្បង់​នឹង​ចីពរ​ចេញទៅ​កាន់​ជនបទ​ចារិក​សោះ​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ត្រាស់​សួរ​តប​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636783175776840372
ទៅកាន់ទំព័រ៖