ព្រះត្រៃបិដក ភាគ ០៣

អ្នក​ទាំងឡាយ​ ​គប្បី​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​ ​គប្បី​ ​ប្រើប្រាស់​ឱ្យ​ដល់​ប្រាំមួយ​ឆ្នាំ​។​ ​បើ​ប្រើប្រាស់​មិនទាន់​ដល់​ប្រាំមួយ​ឆ្នាំ​ទេ​ ​លះ​ចោល​ក្ដី​ ​មិនបាន​លះ​ចោល​ក្ដី​នូវ​សន្ថ័ត​នោះ​ ​ហើយ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​ ​ដទៃទៀត​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត្ដ​សិក្ខាបទ​នេះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៨៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​ឈឺ​ ​នៅក្នុង​នគរ​កោ​សម្ពី​។​ ​ពួក​ញាតិ​បាន​ប្រើ​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​នោះ​ ​ដោយ​ពាក្យ​ថា​ ​សូម​លោក​ដ៏​ចម្រើន​និ​មន្ដ​មក​ ​យើងខ្ញុំ​ទាំងឡាយ​នឹង​បាន​ទំនុកបម្រុង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ចូរ​ទៅចុះ​ ​ពួក​ញាតិ​នឹង​បាន​ថែ​រទាំ​លោក​។​ ​ភិក្ខុ​នោះ​និយាយ​តប​យ៉ាងនេះ​ថា​ ​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត​សិក្ខាបទ​ហើយ​ថា​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​ ​គប្បី​ប្រើប្រាស់​ឱ្យ​ដល់​ ​៦ឆ្នាំ​ ​ក៏​ខ្លួនខ្ញុំ​មាន​ជំងឺ​ ​មិន​អាច​នឹង​នាំ​យក​សន្ថ័ត​ទៅ​បាន​ ​ខ្លួនខ្ញុំ​លះ​សន្ថ័ត​ចេញ​ហើយ​មិន​សប្បាយ​ទេ​ ​(​ហេតុនេះ​)​ ​ខ្ញុំ​មិនទៅ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុងខណៈនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ទៅកាន់ទំព័រ៖