ព្រះត្រៃបិដក ភាគ ០៣

សង្ឃ​ឱ្យ​ការ​សម្មតិ​សន្ថ័ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​ឱ្យ​សម្មតិ​សន្ថ័ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​នៅ​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​សង្ឃ​បានឱ្យ​ការ​សន្មតិ​សន្ថ័ត​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ហើយ​។​ ​ការ​សន្មតិ​សន្ថ័ត​នេះ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​ចាំទុក​នូវ​រឿង​នេះ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សន្ថ័ត​ថ្មី​គប្បី​ប្រើ​ប្រាស់់់​ឱ្យ​អស់៦ឆ្នាំ​។​ ​បើ​មិន​ ​ទាន់​ដល់៦ឆ្នាំ​ទេ​ ​លះ​ចោល​សន្ថ័ត​នោះ​ក្ដី​ ​មិន​លះ​ចោល​ក្ដី​ ​ហើយ​ឱ្យ​គេ​ ​ធ្វើ​សន្ថ័ត​ថ្មី​ដទៃទៀត​ ​វៀរលែងតែ​ភិក្ខុ​បាន​សម្មតិ​ ​(​អំពី​សង្ឃ​)​ ​សន្ថ័ត​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៨៨​]​ ​សន្ថ័ត​ដែល​ទើបនឹង​ធ្វើ​ ​ហៅថា​ ​សន្ថ័ត​ថ្មី​។​ ​គ្រឿង​ ​កម្រាល​ដែលគេ​គ្រាន់តែ​ស្មាច់​មិនបាន​ត្បាញ​ ​ហៅថា​ ​សន្ថ័ត​។​ ​ត្រង់​ពាក្យ​ថា​ ​ឱ្យ​គេ​ធ្វើ​នោះ​ ​គឺ​ធ្វើ​ឯង​ ​ឬ​ឱ្យ​គេ​ធ្វើ​។​ ​ពាក្យ​ថា​ ​គប្បី​ប្រើប្រាស់​ ​ឱ្យ​អស់៦ឆ្នាំ​ ​គឺ​គប្បី​ប្រើប្រាស់​យ៉ាងច្រើន​ត្រឹម៦ឆ្នាំ​។​ ​ពាក្យ​ថា​ ​បើ​មិន​ ​ទាន់​ដល់៦ឆ្នាំ​ទេ​ ​គឺ​ថយ​ពី៦ឆ្នាំ​ចុះ​មក​។​ ​ពាក្យ​ថា​ ​លះ​ចោល​សន្ថ័ត​នោះ​ក្ដី​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ទៅកាន់ទំព័រ៖