ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៥​


 [​៩១​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ដើម្បីនឹង​លាក់ខ្លួន​សម្ងំ​បាន​បី​ខែ​ ​អ្ន​ក​ណាមូ​យកុំ​គប្បី​ចូល​ ​ទៅ​រក​តថាគត​ ​លើកលែងតែ​ភិក្ខុ១រូប​ ​ដែល​ជា​អ្នកនាំ​យក​នូវ​បិណ្ឌបាត​ទៅ​ឱ្យ​ ​ភិក្ខុ​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ភិក្ខុនី​មួយ​មិនបាន​ចូល​មករ​ក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​ទីនេះ​ជា​ប្រាកដ​ ​លើកលែងតែ​ភិក្ខុ១​ ​រូប​ដែល​ជា​អ្នកនាំ​យក​បិណ្ឌបាត​ទៅ​ថ្វាយ​។​ ​ក៏​វេលា​នោះ​ឯង​ ​សង្ឃ​ក្នុង​ក្រុង​សាវត្ថី​បាន​ប្ដេជ្ញា​គ្នា​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ ​ភាគ​ ​ប្រាថ្នា​ដើម្បីនឹង​សម្រាក​ព្រះអង្គ​នៅ​បាន​បី​ខែ​ ​ភិក្ខុ​ណាមួយ​កុំ​គប្បី​ចូល​ទៅ​គាល់​ព្រះអង្គ​ ​លើកលែងតែ​ភិក្ខុ១​ ​រូប​ ​ដែល​ជា​អ្នកនាំ​យក​បិណ្ឌបាត​ ​ទៅ​ថ្វាយ​នោះ​ ​ភិក្ខុ​ណា​ចូល​ទៅ​គាល់​ព្រះអង្គ​ ​ភិក្ខុ​ដទៃ​ត្រូវ​ឱ្យ​ភិក្ខុ​នោះ​សំដែង​អាបត្ដិ​បា​ចិ​ត្ដិយ​ចេញ​។​
 [​៩២​]​ ​គ្រានោះ​ ​ភិក្ខុ​ឧប​សេ​នវ​ង្គន្ដ​បុត្រ​ដ៏​មាន​អាយុ​ព្រមដោយ​បរិសទ្យ​ ​បាន​ចូល​ទៅ​គាល់​សម្ដេចព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រង់​ទី​ដែល
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636783228786672361
ទៅកាន់ទំព័រ៖