ព្រះត្រៃបិដក ភាគ ០៣
ទៅពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយបានផ្ញើចីវរ ទុកនៅដៃភិក្ខុទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់និងចីពរ ចេញដើរទៅកាន់ជនបទចារិក មែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា សូមទ្រង់ព្រះ មេត្ដាប្រោស ហេតុនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ គួរបើដែរ មោឃបុរសទាំងនោះ ហ៊ានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយ (ហើយស្លៀកដណ្ដប់) តែស្បង់ និងចីពរ ចេញដើរទៅកាន់ជនបទចារិក ម្នាលភិក្ខុទាំងឡាយ អំពើដែល អ្នកធ្វើនេះ នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលបានជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើង (នោះ) ក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងសិក្ខាបទនេះ យ៉ាងនេះថា កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយយប់ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្ដដល់ពួកភិក្ខុយ៉ាងនេះហើយ។
[១១] គ្រានោះឯង ក្នុងក្រុងកោសម្ពី មានភិក្ខុមួយរូបមានជំងឺ។ ពួកជនជាញាតិក៏បានចាត់ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុនោះថា សូមឱ្យលោកម្ចាស់និមន្ដមក យើងនឹងផ្គត់ផ្គង់បម្រើ។ ទាំងភិក្ខុទាំងឡាយ
ID: 636783176374024529
ទៅកាន់ទំព័រ៖