ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​ទាំងនោះ​កាល​ប្រាថ្នា​នឹង​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​លះ​ចោល​នូវ​សន្ថ័ត​ទាំងឡាយ​ ​ហើយ​សមាទាន​អារញ្ញ​កង្គ​ធុតង្គ​ ​បិណ្ឌ​បា​តិ​កង្គ​ធុតង្គ​ ​និង​បំសុ​កូ​លិ​កង្គ​ធុ​តង្ដ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យាង​ទៅកាន់​ ​ចារិក​សេនាសនៈ​ ​ព្រមដោយ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​បាន​ទតព្រះនេត្រ​ឃើញ​នូវ​សន្ថ័ត​ទាំងឡាយ​ ​ដែល​ពួក​ភិក្ខុ​ចោល​រាត់រាយ​ក្នុង​ទីនោះ​ ​ៗ​ ​លុះ​ ​ទត​ឃើញ​ហើយ​ទើប​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុអ្វី​ ​ពួក​អ្នក​ក៏​លះ​ចោល​សន្ថ័ត​ទាំងឡាយ​នេះ​ក្នុង​ទី​នោះ​ៗ​។​ ​ទើប​ភិក្ខុ​ ​ទាំងនោះ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តាមដំណើរ​នុ៎ះ​។​ ​ព្រោះ​និទាន​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​តថាគត​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដប់​យ៉ាង​ ​គឺ​ ​ដើម្បី​សេចក្ដី​ប្រពៃ​ដល់​សង្ឃ១​ ​ដើម្បី​សេចក្ដី​សប្បាយ​ដល់​សង្ឃ​ ​១​ ​ដើម្បីនឹង​សង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ​អ្នកមាន​គំនិតអាក្រក់​ ​១​ ​ដើម្បី​ ​នៅ​សប្បាយ​នៃ​ភិក្ខុ​ទាំងឡាយ​អ្នកមានសីល​ជាទីស្រឡាញ់១​ ​ដើម្បី​ឃាត់​ ​ហាម​នូវ​អាសវៈ​ទាំងឡាយ​ជា​បច្ចុប្បន្ន១​ ​ដើម្បី​ឃាត់​ហាម​នូវ​អាសវៈ​ទាំង​ ​ឡាយ​ដែល​នឹង​មាន​ទៅខាងមុខ១ដើម្បី​សេចក្ដី​ជ្រះថ្លា​នៃ​បុគ្គល​ទាំងឡាយ
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636783230629787782
ទៅកាន់ទំព័រ៖