ព្រះត្រៃបិដក ភាគ ០៣

អ្នក​មិនទាន់​ជ្រះថ្លា១​ ​ដើម្បី​ញុំាង​បុគ្គល​អ្នក​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ ​ឡើង១​ ​ដើម្បី​តាំងនៅ​នៃ​ព្រះ​សទ្ធម្ម​ ​១​ ​ដើម្បី​សេចក្ដី​អនុគ្រោះ​ដល់​ព្រះ​ ​វិន័យ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​កាល​ឱ្យ​គេ​ធ្វើ​សន្ថ័ត​សម្រាប់​ទ្រាប់អង្គុយ​ ​គប្បី​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​ ​(​មក​ផ្សំ​លាយ​នឹង​សន្ថ័ត​ថ្មី​)​ ​ដើម្បីនឹង​ធ្វើ​សន្ថ័ត​ថ្មី​នោះ​ឱ្យ​ខូច​ពណ៌​។​ ​បើ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​និសីទន​សន្ថ័ត​ថ្មី​ ​មិន​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​ ​(​មក​ផ្សំ​លាយ​នឹង​ ​សន្ថ័ត​ថ្មី​ទេ​)​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៩៤​]​ ​ដែល​ហៅថា​ ​និសីទនៈ​នោះ​ ​គឺ​កម្រាល​ដែល​ប្រកបដោយ​ជាយ​។​ ​ដែល​ហៅថា​ ​សន្ថ័ត​នោះ​ ​គឺ​កម្រាល​ដែលគេ​គ្រាន់តែ​ស្មាច់​ ​មិនបាន​ត្បាញ​។​ ​ត្រង់​ពាក្យ​ថា​ ​ឱ្យ​គេ​ធ្វើ​គឺ​ធ្វើ​ឯង​ឬ​ឱ្យ​គេ​ធ្វើ​។​ ​សន្ថ័ត​សូម្បី​ស្លៀក​ម្ដង​ ​សូម្បី​ដណ្ដប់​ម្ដង​(​១​)​ ​ហៅថា​សន្ថ័ត​ចាស់​។​ ​ពាក្យ​ថា​ ​គប្បី​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​ ​(​មក​លាយ​នឹង​សន្ថ័ត​ថ្មី​)​ ​ដើម្បី​ធ្វើ​សន្ថ័ត​ថ្មី​នោះ​ឱ្យ​ខូច​ពណ៌​ ​គឺថា​ ​ភិក្ខុ​ត្រូវ​កាត់​ ​(​សន្ថ័ត​ចាស់​)​ ​ជា​វង់មូល​ក្ដី​ ​ជា​បួនជ្រុង​ក្ដី​ ​ហើយ​យក​មក​លាត​ក្រាល​លាយ​ចុះ​ក្នុង​ទីមួយ​ ​ឬសិត​ហើយ​លាត​ក្រាល​ក្ដី​ ​ដើម្បី​ធ្វើ​ឱ្យ​ជា​របស់​ខ្ជាប់ខ្ជួន​។​ ​ពាក្យ​ថា
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​អង្គុយ​ម្ដង​ដេក​ម្ដង​។​
ថយ | ទំព័រទី ១១២ | បន្ទាប់
ទៅកាន់ទំព័រ៖