ព្រះត្រៃបិដក ភាគ ០៣

បើ​ភិក្ខុ​មិន​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​ ​(​មក​លាយ​នឹង​សន្ថ័ត​ថ្មី​ទេ​ ​)​ ​គឺថា​ ​ភិក្ខុ​ធ្វើ​ឯង​ក្ដី​ ​ឱ្យ​គេ​ធ្វើ​ក្ដី​ ​នូវ​សន្ថ័ត​សម្រាប់​ទ្រាប់អង្គុយ​ថ្មី​ ​មិន​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​មក​លាយ​ ​ត្រូវ​អាបត្ដិ​ ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​សន្ថ័ត​នោះ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​គប្បី​លះ​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​។​ ​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សន្ថ័ត​សម្រាប់​ទ្រាប់អង្គុយ​នេះ​ ​ខ្ញុំ​ឱ្យ​គេ​ធ្វើ​មិនបាន​កាត់​យក​សន្ថ័ត​ចាស់១​ ​ចំអាម​ព្រះ​សុគត​ដោយ​ជុំវិញ​មក​លាយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​សន្ថ័ត​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
 [​៩៥​]​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយខ្លួនឯង​នៅ​មិនទាន់​ហើយ​ ​(​គ្រាក្រោយ​)​ ​ធ្វើ​ឱ្យ​ហើយដោយ​ខ្លួនឯង​ម្ដងទៀត​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើខ្លួន​ឯង​មិនទាន់​ហើយ​ ​ឱ្យ​អ្នកដទៃ​បង្ហើយ​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​អ្នកដទៃ​ធ្វើមិនទាន់​ហើយ​ ​ភិក្ខុ​ធ្វើ​ឱ្យ​ហើយដោយ​ខ្លួនឯង​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​អ្នកដទៃ​ធ្វើមិនទាន់​ហើយ​ ​ភិក្ខុ​ឱ្យ​អ្នកដទៃ​ធ្វើ​បង្ហើយ​ ​ក៏​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ធ្វើខ្លួន​ឯង​ក្ដី​ ​ឱ្យ​អ្នកដទៃ​ធ្វើ​ក្ដី​ ​ដើម្បី​ ​ប្រយោជន៍​អ្នកដទៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ទៅកាន់ទំព័រ៖