ព្រះត្រៃបិដក ភាគ ០៣

 [​៩៦​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ធ្វើ​សន្ថ័ត​ថ្មី​យក​សន្ថ័ត​ចាស់១ចំអាម​ ​ព្រះ​សុគត​ដោយ​ជុំវិញ​មក​លាយ​ ​មិន​មានដល់​ភិក្ខុ​កាល​រក​សន្ថ័ត​ចាស់​មិនបាន១​ ​ចំអាម​ធ្វើ​លាយ​តែ​បន្ដិច​ ​មិន​មានដល់​ភិក្ខុ​កាល​រក​សន្ថ័ត​ចាស់​បន្ដិច​ ​មិនបាន​ធ្វើ​ ​មិនបាន​លាយ​ ​មិន​មានដល់​ភិក្ខុ​បាន​សន្ថ័ត​ដែល​អ្នកដទៃ​ធ្វើ​យក​មក​ប្រើប្រាស់​ ​មិន​មានដល់​ភិក្ខុ​ធ្វើជា​ពិតាន​ក្ដី​ ​ជា​កម្រាល​ផ្ទៃ​ដែលគេ​ ​បូក​លាប​ក្ដី​ ​ជារ​នាំង​បាំង​ក្ដី​ ​ជា​ពូក​ក្ដី​ ​ជា​ខ្នើយ​ក្ដី​ ​មិន​មានដល់​ភិក្ខុ​ឆ្កួត​ ​មិន​មានដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636783232500474779
ទៅកាន់ទំព័រ៖