ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី៦​


 [​៩៧​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក៏​គ្រានោះ​ឯង​ ​កាល​ភិក្ខុ​មួយ​រូប​ទៅកាន់​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​ ​ក៏បាន​រោមចៀម​ជាច្រើន​ក្នុង​ពាក់កណ្ដាល​ផ្លូវ​ ​(​ដោយ​ទាយក​ប្រគេន​)​។​ ​ភិក្ខុ​នោះ​ក៏​ចង់​វេច​រោមចៀម​ទាំងឡាយ​នោះ​ជា​បង្វេច​ដោយ​ឧត្ដរាសង្គ​ ​(​ចីពរ​)​ ​ហើយ​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ឃើញ​ភិក្ខុ​នោះ​ហើយ​នាំ​គា្ន​និយាយចំអក​ថា​ ​ព្រះករុណា​រោមចៀម​ព្រះករុណា​ទិញ​មក​ថ្លៃ​ប៉ុន្មាន​ ​នឹង​បាន​ចំណេញ​ប៉ុន្មាន​។​ ​កាល​មនុស្ស​ទាំងឡាយ​នោះ​ ​និយាយចំអក​ដូច្នោះ​ហើយ​ ​ភិក្ខុ​នោះ​ក៏​មាន​សេចក្ដី​អៀនខ្មាស​។​ ​លុះ​ភិក្ខុ​នោះ​ទៅដល់​ក្រុង​សាវត្ថី​ ​ក៏​ឈរ​ទំលាក់​រោមចៀម​ទាំងនោះ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ឈរ​ទំលាក់​ចោល​នូវ​រោមចៀម​ទាំងនេះ​ដើម្បីអ្វី​។​ ​ភិក្ខុ​នោះ​និយាយ​តប​ថា​ ​អាវុសោ​ ​ព្រោះហេតុតែ​រោមចៀម​ទាំងនេះ​ ​បាន​ជា​មនុស្ស​ទាំងឡាយ​នាំគ្នា​និយាយចំអក​ខ្ញុំ​ ​ហេតុនេះ​ឯង​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ទៅកាន់ទំព័រ៖