ព្រះត្រៃបិដក ភាគ ០៣

(​ទើប​ខ្ញុំ​ទំលាក់​ចោលចេញ​)​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ក៏​លោក​នាំ​យក​រោមចៀម​ទាំងនេះ​មក​អំពី​ទី​មាន​ចម្ងាយ​ប៉ុន្មាន​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​អាវុសោ​ ​ខ្ញុំ​នាំ​រោមចៀម​ទាំងនេះ​មក​អស់​ទី​ឆ្ងាយ​ជាង​បី​យោជន៍​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ភិក្ខុ​មិនសមបើ​នឹង​នាំ​យក​រោមចៀម​មក​ឆ្ងាយ​ជាង​បី​យោជន៍​ដូច្នេះ​ឡើយ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​នាំ​យក​រោមចៀម​មក​ឆ្ងាយ​ជាង​បី​យោជន៍​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដំណើរ​នោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​ហេតុ​ដូចម្ដេច​បាន​ជា​អ្នកឯង​នាំ​យក​រោមចៀម​មកកាន់​ចម្ងាយផ្លូវ​ជាង​បី​យោជន៍​ដូច្នេះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​មិន​មែន​ញុំាង​អ្នក​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​រោមចៀម​ទាំងឡាយ​កើតឡើង​ដល់​ភិក្ខុ​អ្នកដើរ​ផ្លូវ​ឆ្ងាយ​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​គប្បី​ទទួលយក​បាន​ ​លុះ​ទទួល​ហើយ​ ​បើ​មិន​មាន​អ្នកនាំ​យក​ទៅ​ឱ្យ​ទេ​ ​គប្បី​នាំ​យក​ទៅ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636783233120730255
ទៅកាន់ទំព័រ៖