ព្រះត្រៃបិដក ភាគ ០៣
គេមិនដឹង ឱ្យកន្លងបីយោជន៍ទៅ រោមចៀមទាំងនោះ ក៏ជានិស្សគ្គិយ ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន រោមចៀមទាំងឡាយនេះ ខ្ញុំបាននាំមកឱ្យលើសអំពីបីយោជន៍ទៅហើយ ជានិស្សគ្គិយ ខ្ញុំសូមលះនូវរោមចៀមទាំងឡាយនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៩៩] ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើសមែន ហើយនាំ រោមចៀមឱ្យលើសអំពីបីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុ នោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើសអំពីបីយោជន៍ ភិក្ខុសង្ស័យហើយនាំ រោមចៀមឱ្យលើសអំពីបីយោជន៍ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាមិនទាន់លើស ហើយនាំរោមចៀមឱ្យលើសអំពីបីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើស ត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសង្ស័យត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថាខ្វះមែន មិនត្រូវអាបត្ដិ។
ID: 636783233718054420
ទៅកាន់ទំព័រ៖