ព្រះត្រៃបិដក ភាគ ០៣

គេ​មិនដឹង​ ​ឱ្យ​កន្លង​បី​យោជន៍​ទៅ​ ​រោមចៀម​ទាំងនោះ​ ​ក៏​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​គប្បី​លះ​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ឬបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​រោមចៀម​ទាំងឡាយ​នេះ​ ​ខ្ញុំ​បាន​នាំមក​ឱ្យ​លើសអំពី​បី​យោជន៍​ទៅ​ហើយ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​នូវ​រោមចៀម​ទាំងឡាយ​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​
 ​[​៩៩​]​ ​ទី​លើសអំពី​បី​យោជន៍​ ​ភិក្ខុ​សំគាល់​ថា​លើស​មែន​ ​ហើយ​នាំ​ ​រោមចៀម​ឱ្យ​លើសអំពី​បី​យោជន៍​ទៅ​ ​រោមចៀម​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ទី​លើសអំពី​បី​យោជន៍​ ​ភិក្ខុ​សង្ស័យ​ហើយ​នាំ​ ​រោមចៀម​ឱ្យ​លើសអំពី​បី​យោជន៍​ ​រោមចៀម​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ទី​លើសអំពី​បី​យោជន៍​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​លើស​ ​ហើយ​នាំ​រោមចៀម​ឱ្យ​លើសអំពី​បី​យោជន៍​ទៅ​ ​រោមចៀម​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ទី​ខ្វះ​អំពី​បី​យោជន៍​ ​ភិក្ខុ​សំគាល់​ថា​លើស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ទី​ខ្វះ​អំពី​បី​យោជន៍​ ​ភិក្ខុ​សង្ស័យ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ទី​ខ្វះ​អំពី​បី​យោជន៍​ ​ភិក្ខុ​សំគាល់​ថា​ខ្វះ​មែន​ ​មិន​ត្រូវ​អាបត្ដិ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ទៅកាន់ទំព័រ៖