ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៧​


 ​[​១០១​]​ ​សម័យ​នោះ​ ​សម្ដេចព្រះ​សម្ពុទ្ធ​ដ៏​ទ្រង់​យស​ ​ទ្រង់​គង់​ ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិលពស្ដុ​ ​ក្នុង​សក្កជនបទ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ប្រើ​នាង​ភិក្ខុនី​ទាំងឡាយ​ឱ្យ​លាង​ខ្លះ​ ​ឱ្យ​ជ្រលក់​ខ្លះ​ ​ឱ្យ​សិត​ ​ឬ​ត្រដោះ​ខ្លះ​ ​នូវ​រោមចៀម​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​កាល​ ​(​ធ្វើ​កិច្ច​)​ ​លាង​ ​ជ្រលក់​ ​សិត​ ​នូវ​រោមចៀម​ ​(​ដូច្នោះ​)​ ​ទើប​ ​លះ​ចោល​នូវ​ការរៀនសូត្រ​បាលី​ ​អដ្ឋកថា​ ​និង​អធិសីល​សិក្ខា​ ​អធិ​ចិត្ដ​ ​សិក្ខា​ ​អ​ធិប​ញា្ញ​សិក្ខា​។​ ​គ្រានោះ​ ​នាង​មហា​ប​ជា​បតិ​គោតមី​ភិក្ខុនី​ចូល​ ​ទៅ​គាល់​សម្ដេចព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅ​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​ ​មាន​ព្រះ​ភាគ​ ​ហើយ​បាន​ឋិត​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​បន្ទូល​នឹង​នាង​មហា​ប​ជា​បតិ​គោតមី​ ​ដែល​កំពុង​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​យ៉ាងនេះ​ថា​ ​នែ​ព្រះនាង​គោតមី​ ​នាង​ភិក្ខុនី​ទាំងឡាយ​ជា​អ្នក​មិន​ប្រមាទ​ ​ជា​ ​អ្នកមាន​ព្យាយាម​ដុត​កំ​ដៅ​បាប​ ​ជា​អ្នកមាន​ចិត្ដ​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ដែរ​ឬទេ​។​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ ​ពួក​ ​នាង​ភិក្ខុនី​មិន​ប្រមាទ​ឯណា​បាន​ ​លោកម្ចាស់​ឆ​ព្វ​គ្គិ​យ​ទាំងឡាយ​ប្រើ​ពួក​ ​នាង​ភិក្ខុនី​ឱ្យ​លាង​ខ្លះ​ ​ឱ្យ​ជ្រលក់​ខ្លះ​ ​ឱ្យ​សិត​ខ្លះ​ ​នូវ​រោមចៀម​ទាំងឡាយ
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636783234555922344
ទៅកាន់ទំព័រ៖