ព្រះត្រៃបិដក ភាគ ០៣
ឬមិនសមគួរ និងកម្មជាទីជ្រះថ្លា ឬមិនជាទីជ្រះថ្លានៃស្ដ្រីទាំងឡាយដែល មិនមែនជាញាតិទេ នែមោឃបុរសទាំងឡាយ កាលបើអំពើដែលប្រកបដោយទោសយ៉ាងនេះ ពួកអ្នកក៏ហ៊ានប្រើភិក្ខុនីទាំងឡាយដែលមិនមែនជាញាតិឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើត សេចក្ដីជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលដែល ជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យសិតឬត្រដោះក្ដី នូវរោមចៀមទាំងឡាយ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១០២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលមិនជាប់សាច់ញាតិអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបអំពីគូនៃជីដូនជីតាជាគំរប់៧ត ឈ្មោះថា មិនមែនជាញាតិ។ ស្រីបានឧបសម្បទាក្នុងឧភតោសង្ឃ
(១) ឈ្មោះថា នាងភិក្ខុនី។ ភិក្ខុបង្គាប់ថា នាងចូរលាង ដូច្នេះត្រូវអាបត្ដិទុក្កដ រោមចៀមដែលលាងហើយនោះ ជានិស្សគ្គិយ។
(១) បានដល់សង្ឃពីរចំណែក គឺភិក្ខុសង្ឃមួយចំណែក ភិក្ខុនីសង្ឃមួយចំណែក ។
ID: 636783235728039385
ទៅកាន់ទំព័រ៖