ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុបង្គាប់ថា នាងចូរជ្រលក់ដូច្នេះ ត្រូវអាបត្ដិទុក្កដ រោមចៀមដែល ជ្រលក់ហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់ថា នាងចូរសិត ឬត្រដោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ រោមចៀមដែលសិតឬត្រដោះហើយ ជានិស្សគ្គិយ រោមចៀមដែលជានិស្សគ្គិយនោះ ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីលះយ៉ាងនេះ។ បេ។ បពិត្រព្រះសង្ឃដ៏ចំរើន រោមចៀមទាំងនេះ ខ្ញុំបានប្រើនាងភិក្ខុនីមិនមែនជាញាតិ ឱ្យលាងហើយ ជានិស្សគ្គិយ ខ្ញុំសូមលះរោមចៀមទាំងនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។ បេ។ លោកដ៏មានអាយុទាំងឡាយ គប្បីឱ្យ។ បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[១០៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាងនូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថា មិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុ សំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យសិត នូវរោមចៀម ទាំងឡាយ ត្រូវអាបត្ដិទុក្កដនិងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យសិត
ID: 636783236051647894
ទៅកាន់ទំព័រ៖