ព្រះត្រៃបិដក ភាគ ០៣
នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនី មិនមែនជាញាតិ ភិក្ខុសង្ស័យ។ បេ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ។ បេ។ ភិក្ខុប្រើភិក្ខុនីឱ្យលាងនូវរោមចៀមភិក្ខុដទៃ ត្រូវអាបត្ដិ ទុក្កដ។ ភិក្ខុប្រើភិក្ខុនីដែលបានឧបសម្បទាអំពីឯកតោសង្ឃឱ្យលាង ត្រូវ អាបត្ដិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិ ទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិអ្វីឡើយ។
[១០៤] អាបត្ដិមិនមានដល់ភិក្ខុដែលឱ្យភិក្ខុនីជាញាតិលាងរោមចៀម ស្រាប់តែមានភិក្ខុនីឯទៀតមិនមែនជាញាតិ (មកកាន់យករោមចៀមអំពីដៃ ភិក្ខុនីនោះទៅលាងឱ្យ) មិនមានដល់ភិក្ខុដែលមិនប្រើ ស្រាប់តែភិក្ខុនីមិនមែនជាញាតិ យករោមចៀមទៅលាងឱ្យ មិនមានដល់ភិក្ខុដែលប្រើភិក្ខុនី មិនមែនជាញាតិឱ្យលាងភណ្ឌដទៃ ដែលធ្វើហើយនៅមិនទាន់ប្រើប្រាស់ មិនមានដល់ភិក្ខុដែលប្រើនាងសិក្ខមានាឱ្យលាង មិនមានដល់ភិក្ខុដែល ប្រើនាងសាមណេរីឱ្យលាង (នូវរោមចៀមទាំងឡាយ) មិនមានដល់ភិក្ខុ ឆ្កួត មិនមានដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី៧ ចប់។
ID: 636783236695804738
ទៅកាន់ទំព័រ៖