ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៨
[១០៥] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ទ្រង់គង់ក្នុងអារាមវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដជាជីតុនរបស់ត្រកូលមួយ ជាអ្នកទទួលភត្ដជានិច្ច។ ខាទនីយក្ដី ភោជនីយក្ដី ឯណាមួយ កើតឡើងក្នុង ត្រកូលនោះ ត្រកូលនោះតោងបែងចំណែកអំពីនោះទុកឱ្យឧបនន្ទភិក្ខុសក្យបុត្ដ។ក៏វេលានោះឯង ត្រកូលនោះបានសាច់មកក្នុងវេលាល្ងាច។ ត្រកូលនោះ បានបែងចំណែកសាច់នោះទុកប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ។ ក្មេងតូចនៃត្រកូលនោះភ្ញាក់ពីព្រលឹមហើយស្រែកយំទារសាច់ថា ឱ្យសាច់មកខ្ញុំ។ បុរសប្ដីនោះ ទើបនិយាយនឹងប្រពន្ធយ៉ាងនេះថា នាងចូរឱ្យចំណែកសាច់របស់លោកម្ចាស់ដល់ក្មេងនេះទៅ យើងចំាទិញ សាច់ដទៃប្រគេនលោកវិញ។ វេលានោះ ឧបនន្ទសក្យបុត្ដដ៏មាន អាយុ ស្លៀកស្បង់ប្រដាប់ដោយបាត្រចីវរ ក្នុងសម័យព្រឹកព្រហាម
ID: 636783237116008772
ទៅកាន់ទំព័រ៖