ព្រះត្រៃបិដក ភាគ ០៣

យ៉ាងណា​ ​ពួក​សមណ​សក្យ​បុ​ត្ដ​អម្បាល​នេះ​ ​ក៏​ទទួល​រូបិយ​បាន​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​បុរស​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ថោក​បន្ទាប​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នក​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​រមែង​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ហេតុ​ដូចម្ដេច​ក៏​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ទទួលយក​រូបិយ​។​ ​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ក្រាបទូល​ដំណើរ​នេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​នែ​ឧប​នន្ទ​ ​ឮ​ថា​អ្នកទទួល​រូបិយ​ ​ពិតមែន​ឬទេ​។​ ​ឧប​នន្ទ​ភិក្ខុ​ ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទើប​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​ ​សមបើ​នឹង​ទទួល​រូបិយ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិន​មែ​ននំា​ឱ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ទេ​ ​ឬ​ធ្វើ​បុគ្គល​ដែល​ ​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ទទួលខ្លួន​ឯង​ក្ដី​ ​ប្រើ​គេ​ឱ្យ​ទទួល​ក្ដី​ ​នូវ​មាសប្រាក់​ ​ឬមួយ​ត្រេកអរ​នូវ​មាសប្រាក់​ដែលគេ​ទុកដាក់​ឱ្យ​ ​មាសប្រាក់​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636783237810008467
ទៅកាន់ទំព័រ៖