ព្រះត្រៃបិដក ភាគ ០៣

 ​[​១០៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​(​លោហ​វិសេស​មាន​ពណ៌លឿង​)​ ​បីដូច​ជា​ពណ៌​នៃ​ព្រះ​សាស្ដា​ ​ឈ្មោះថា​ ​មាស​។​ ​កហាបណៈ​ក្ដី​ ​មាសក​ ​ដែល​ធ្វើ​ដោយ​ជាតិ​លោហៈ​ក្ដី​ ​មាសក​ធ្វើ​ដោយ​ឈើ​ក្ដី​ ​មាសក​ធ្វើ​ដោយ​ជ័រ​ក្ដី​ ​រមែង​ដល់​នូវ​វោហារ​ ​(​គេ​ចាយវាយ​បាន​)​ហៅថា​ ​ប្រាក់​។​ ​ពាក្យ​ថា​ ​ទទួល​ ​ដោយខ្លួនឯង​ ​គឺ​កាន់​យក​ដោយខ្លួនឯង​ ​មាសប្រាក់​ដែល​កាន់​យក​ដោយខ្លួនឯង​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឱ្យ​ទទួល​ ​គឺ​ញុំាង​អ្នកដទៃ​ ​ឱ្យ​កាន់​យក​ ​មាសប្រាក់​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​ពាក្យ​ថា​ ​ឬ​ត្រេកអរ​នូវ​មាស​ ​ប្រាក់​ដែលគេ​ទុកដាក់​ឱ្យ​នោះ​ ​សេចក្ដី​ថា​ ​ភិក្ខុ​ត្រេកអរ​នូវ​មាសប្រាក់​ដែល​ ​គេ​ទុកដាក់​ឱ្យ​ដោយ​វាចា​ថា​ ​មាសប្រាក់​នេះ​ ​ចូរ​ជា​របស់​លោកម្ចាស់​ចុះ​ ​មាសប្រាក់​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​មាសប្រាក់​នោះ​ភិក្ខុ​គប្បី​លះ​ក្នុង​កណ្ដាល​នៃ​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​។​ ​ភិក្ខុ​នោះ​ត្រូវ​ចូល​ ​ទៅ​រក​សង្ឃ​ហើយ​ធ្វើ​ឧត្ដរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុ​ចាស់​ ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ផ្គង​អញ្ជលី​ពោល​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ទទួល​នូវ​រូបិយ​ ​រូបិយ​នេះ​ខ្ញុំ​ត្រូវ​លះបង់​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636783238145757670
ទៅកាន់ទំព័រ៖