ព្រះត្រៃបិដក ភាគ ០៣
ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ របស់មិនមែនរូបិយ ភិក្ខុសំគាល់ថាជារូបិយ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសំគាល់ថា មិនមែនរូបិយ មិនត្រូវអាបត្ដិ។
[១០៨] អាបត្ដិមិនមានដល់ភិក្ខុដែលរើសយក ដោយខ្លួនឯងឬ ប្រើគេឱ្យរើសយកនូវរូបិយដែលធ្លាក់ចុះក្នុងអារាមក្ដី ក្នុងលំនៅរបស់ខ្លួនក្ដី ដោយគិតថា រូបិយនេះរបស់អ្នកណា អ្នកនោះនឹងនាំយកទៅចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី ៨ ចប់។
ID: 636783239332865569
ទៅកាន់ទំព័រ៖